ក្រុមហ៊ុន Samsung នៅប្រទេសចិនរងការចោទប្រកាន់ថារំលោភច្បាប់ការងារ
ក្រុមការពារសិទ្ធិមនុស្សមួយដែលមាន មូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានឲ្យដឹង ថា ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ិនអេឡិចត្រូនិចដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងបាន បង្ខំឲ្យកម្មករធ្វើការឲ្យក្រុមហ៊ុនខ្លួននៅក្នុងរោងចក្រ ប្រទេសចិនធ្វើការថែម ម៉ោងលើសការកំណត់ច្បាប់ដល់ទៅ៥ដងដង និងបានហាមមិនឲ្យកម្មករអង្គុយ ពេលធ្វើការ។
ក្រុមឃ្លាំមើលសិទ្ធិការងារចិនបានបើកការស៊ើបអង្កេតទៅលើរោងចក្រចំនួន ៨ របស់ ក្រុមហ៊ុន Samsung នៅក្នុងប្រទេសចិន។
ក្រុមការពារសិទ្ធិមនុស្សនោះបាននិយាយថា ក្រុមហ៊ុន Samsung បានឲ្យកម្មករចិន ធ្វើការថែមម៉ោងចំនួន ១៩០ម៉ោងក្នុងមួយខែ និងឲ្យកម្មករធ្វើការដោយឈររយៈ ពេល រហូតដល់ទៅ ១២ម៉ោងក្នុងមួយថ្ងៃ៕ (Radio Australia)