សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអភិបាលខេត្តនានាចាត់វិធានការជាបន្ទាន់លើអ្នករំលោភដីព្រៃរដ្ឋ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅដល់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអភិបាលខេត្តនានា ឲ្យចាត់វិធានការជាបន្ទាន់ទៅលើអ្នករំលោភលើដីព្រៃរដ្ឋ ខណៈកម្ពុជារវល់ក្នុងការរៀបចំការបោះឆ្នោត ជានិច្ចកាលក្រុមជនខិលខូចដែលរំលោភដីព្រៃរដ្ឋបានកើតឡើងជាញឹកញយ។
សម្ដេចថា៖ «យើងមិនអាចលើកលែងឬយោគយល់ ដើម្បីតែសន្លឹកឆ្នោតពីមនុស្សប៉ុន្មាននាក់នេះទេ។»។ សម្តេចតេជោថា នឹងមិនអត់អោនដល់អ្នកនៅពីក្រោយការកាប់ទន្ទ្រានដីព្រៃរដ្ឋទាំងអស់នេះទេ ទោះបីជាពួកគេមានបុណ្យស័ក្កិធំយ៉ាងណាក៏ដោយ៕