ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រជុំពិនិត្យបណ្តឹងគណបក្សភ្លើងទៀននៅថ្ងៃស្អែក

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន ក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ។

បណ្ដឹងរបស់គណបក្សភ្លើងទៀន ប្តឹងតវ៉ានឹងសេចក្ដីសម្រេចចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់ គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត និងទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះ ឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណ​បក្ស​ភ្លើង​ទៀន ​ដែលមាន២៥ (ម្ភៃប្រាំ) មណ្ឌល រាជធានី ខេត្ត។

សម្រាប់បណ្ដឹង របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ក៏ប្តឹងសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ សម្រេច​ពី​លទ្ធភាព​ស្តីពីការ​ចុះ​បញ្ជី​ឈរ ឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់​គណបក្ស​មហាសាមគ្គីជាតិខ្មែរ៕

 

Related Articles

Back to top button
Close
Close