ជម្លោះ​ដែនកោះ​ឈាន​ដល់​ការផ្អាក​ផ្តោះប្តូរ​យោធា​រវាង​សេអ៊ូល​និង​តូក្យូ

វិវាទការទូតរវាងកូរ៉េខាងត្បូងនិង ជប៉ុន បានចូលដល់ដំណាក់កាលថ្មី។ ប្រទេសទាំង ពីរបានផ្អាក តាំងពីថ្ងៃចន្ទទី៣ កញ្ញាម្សិលមិញមក ការផ្តោះប្តូរកម្មវិធី យោធារួមគ្នា។ មូលហេតុ គឺបណ្តាលមកពីជម្លោះដណ្តើមបូរណភាព ប្រជុំ កោះនៅក្នុងសមុទ្ទជប៉ុន។

តាកេស្ហ៊ីម៉ា (Takeshima) ហៅតាមជប៉ុន ចំណែកកូរ៉េខាងត្បូងដែលកំពុងគ្រប់ គ្រងកោះនោះដាក់ឈ្មោះថាដុកដូ(Dokdo) ជាដើមហេតុនៃជម្លោះរវាងសេអ៊ូល និងតូក្យូ។ ប្រជុំកោះនេះធ្លាប់ស្ថិតក្រោមអំណាចរដ្ឋបាលរបស់ជប៉ុន ក្នុង សម័យជប៉ុនឈ្លានពានឧបទ្វីបកូរ៉េ ប៉ុន្តែកូរ៉េខាងត្បូងបានដណ្តើមយកវិញនៅ ឆ្នាំ១៩៥៤។

ជប៉ុនដែលតែងទាមទារថាកោះតាកេស្ហ៊ីម៉ាជាបូរណភាពដែនដីរបស់ខ្លួន បាន ស្នើ ជាលើកទីបី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន យកជម្លោះនេះទៅដោះ ស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ។ ឯកូរ៉េខាងត្បូង ក៏បានសម្តែង កាយវិការ មិនព្រម ជាលើកទីបី ទទួលដឹងសំណើជប៉ុន។

វិបត្តិនេះមិនមែនថ្មីថ្មោងឡើយ ប៉ុន្តែវារើ និងរីករាលដាលធ្ងន់ធ្ងរខ្លាំង នៅពេលនេះ ក៏ព្រោះតែ កាលពីថ្ងៃទី១០ សីហា លោក លី ម្យ៉ុងបាក់ (Lee Myung Back) ប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើដំណើរទៅប្រជុំកោះដុកដូ។ តាំងពី ថ្ងៃនោះមក សង្គ្រាមពាក្យសម្តី និងការគំរាមកំហែង រម្លើកអំពីអតីតកាលកើត មានជាបន្តបន្ទាប់ ៖ ដំបូងឡើងមានការគំរាមលុបចោលកិច្ចព្រមព្រៀងហិរញ្ញ វត្ថុ ឥឡូវដល់ការផ្អាកលែងផ្តោះប្តូរនាយទាហាន។ ការផ្តោះប្តូរយោធា ដែលកូរ៉េខាងត្បូងនិងជប៉ុន ត្រូវចុះហត្ថលេខា នៅក្នុងឆ្នាំនេះ ជាលើកទីមួយ។

ប្រទេសទាំងពីរមានទំនាស់នឹងគ្នា បានធ្វើឱ្យសហរដ្ឋអាមេរិក ដែលកំពុងផ្តុំកម្ លាំងប្រឆាំងនឹងការគំរាមកំហែងរបស់ចិន មានការព្រួយបារម្ភយ៉ាងខ្លាំង និងបាន ស្នើសុំឱ្យសេអ៊ូល និងតូក្យូដោះស្រាយវិបត្តិ តាមផ្លូវចរចា៕ដោយ អៀង សុខម៉ិញ(RFI)

Related Articles

Back to top button
Close
Close