សម្តេចតេជោ ហ៊ុន សែន៖ ត្រកូល ហ៊ុន ស្ម័គ្រស្លាប់ការពារព្រះមហាក្សត្រ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​ប្រកាស​ការពារ​រាជានិយ​ម​និង​បាន​ផ្ដាំទៅ​អ្នក​ដែល​ចង់​ប្រមាថ​ព្រះ​មហាក្សត្រ​ត្រូវឆ្លងកាត់ត្រកូល ហ៊ុន សិន។

សម្ដេចតេជោថា ត្រកូល ហ៊ុន គឺជាត្រកូលការពារព្រះមហាក្សត្រមិនមែនជាត្រកូលក្បត់ព្រះមហាក្សត្រនោះទេ។ សម្ដេចថា៖ «ត្រកូលនេះគឺត្រកូលការពារព្រះមហាក្សត្រ ការពាររាជបាល្ល័ង ការពាររាជានិយម»។

សម្ដេចថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្មចំនួន៣ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះនៅមជ្ឈមណ្ឌលកោះពេជ្រ៕

 

Related Articles

Back to top button
Close
Close