សម្តេចតេជោ ហ៊ុន សែន ៖ ត្រូវឆ្លៀតហាត់ប្រាណ ដោយលេងកីឡា ដើម្បីអាយុច្រើនមានកម្លាំងធ្វើការបានច្រើន
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ តាមរយៈChannel តេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីសកម្មភាពការងារប្រចាំថ្ងៃរបស់សម្ដេចនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ។ សម្ដេចបានលើកឡើងថា អាយុគឺគ្រាន់តែជាតួលេខប៉ុណ្ណោះ។
សម្ដេចតេជោបានសរសេរនូវនៅលើChannel តេឡេក្រាម របស់សម្ដេចនៅល្ងាចម្សិលមិញថា៖ «ម្សិលមិញសម្រាប់ខ្ញុំប្រើពេល ១៥ម៉ោងពីពេលស្លៀកពាក់ពេលព្រឹករហូតពេលដោះសម្លៀកបំពាក់ពេលយប់។ ថ្ងៃនេះព្រឹកប្រជុំនៅក្រុងឡាប៊ួនបាចូ ប្រទេសឥណ្ឌូនេស៊ី ល្ងាចវាយកូនគោលនៅក្រុងតាខ្មៅខេត្តកណ្តាលកម្ពុជា។អាយុច្រើនកម្លាំងមានធ្វើការបានច្រើនត្រូវឆ្លៀតហាត់ប្រាណដោយលេងកីឡា។ ប្រទេសយើងកំពុងប្រកួតកីឡាសុីហ្គេមលើកទី៣២ ដែលកំពុងប្រព្រឹត្តិទៅយ៉ាងរលូន»។
ជាមួយគ្នានេះសម្ដេចបានផ្ញើសារយ៉ាងខ្លីមួយថា កីឡារស់ក្នុងសន្តិភាព សន្តិភាពសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព៕