ក្រោយរងការវាយប្រហារដោយយន្ដហោះដ្រូន រុស្ស៉ី ប្រារព្ធទិវាជ័យជម្នះ ក្រោមការរឹតបន្តឹងសន្តិសុខ
សារព័ត៌មាន Cambodia News/
មូស្គូ៖ រុស្ស៊ីនឹងប្រារព្ធទិវាជ័យជម្នះលើកងទ័ពណាហ្ស៉ីអាល្លឺម៉ង់របស់ហ៊ីត្លែរ ក្នុងសង្រ្គាមលោកលើកទី២ អមជាមួយការធ្វើព្យុហយាត្រាយោធានៅឯទីលានក្រហមក្នុងទីក្រុងមូស្គូ ក្រោមអធិបតីភាព ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ។
ពិធីបុណ្យជាតិមួយនេះនឹងត្រូវប្រព្រឹត្តទៅ ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដោយយន្ដហោះដ្រូន ជាបន្តបន្ទាប់ក្នុងទឹកដីរុស្ស៉ី ក្នុងនោះមានការវាយប្រហារដោយយន្ដហោះដ្រូនលើវិមានក្រឹមឡាំងដែលអាជ្ញាធររុស្ស៉ីចោទថាជាស្នាដៃរបស់អ៊ុយក្រែន។
ការប្រារព្ធទិវាជ័យជម្នះ៩ ឧសភា គឺជាបុណ្យជាតិដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសរុស្ស៉ី ដើម្បីរំឮក និងឧទ្ទិសដល់ការពលីរបស់ទាហានសូវៀត ដែលបានយកឈ្នះលើកងទ័ព របស់ហ៊ីត្លែរក្នុងសង្រ្គាមលោកលើកទី២៕