មនុស្សក្នុងខេត្ត Jiangxi ប្រទេសចិន ៥៣៦,០០០នាក់ រងផលប៉ះពាល់ដោយសារព្យុះភ្លៀង

សារព័ត៌មាន​ Cambodia News/

ណាន់ឆាង ៖ ទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតខេត្ត បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ព្យុះភ្លៀងជាបន្តបន្ទាប់ បានបង្កផលប៉ះពាល់ដល់មនុស្សចំនួន ៥៣៦,០០០នាក់ នៅក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន។

យោងតាមទីស្នាក់ការយកណ្តាលបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានបង្ខំឱ្យមានការជម្លៀសមនុស្ស ១៦,០០០នាក់នៅទូទាំងខេត្ត Jiangxi ដែលបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ចំនួន ៦៧០លានយន់ (ប្រហែល ៩៦,៩លានដុល្លារអាមេរិក) ។

ប៉ុន្តែដោយសារស្ថានភាពទឹកភ្លៀងបច្ចុប្បន្នបានធូរស្រាល ទីស្នាក់ការកណ្តាលបានសម្រេចចិត្តបញ្ចប់ការឆ្លើយតបជាបន្ទាន់កម្រិត៤ សម្រាប់ការគ្រប់គ្រងទឹកជំនន់ចាប់ពីម៉ោង៨ យប់ថ្ងៃចន្ទ​នេះតទៅ។

ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានពាក់ព័ន្ធត្រូវបានជំរុញឱ្យតាមដានយ៉ាងដិតដល់នូវការប្រែប្រួលអាកាសធាតុបន្តទៀត ខណៈដែលខេត្ត Jiangxi នៅតែស្ថិតក្នុងរដូវទឹកជំនន់ដ៏ច្រើននៅឡើយ៕

Related Articles

Back to top button
Close
Close