នាវាទេសចរណ៍ Westerdam ​នឹង​មក​កម្ពុជា​ម្ដង​ទៀត​នៅ​ចុង​ឆ្នាំ​នេះ​

សារព័ត៌មាន Cambodia News/

ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសសន៍ថា នាវាទេសចរណ៍ Westerdam នឹងមកកម្ពុជាម្ដងទៀតនៅខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីរម្លឹកដល់ទឹកចិត្តសប្បុរសធម៌របស់កម្ពុជា និងកសាងនិមិត្តរូបរួមគ្នា។

មានប្រសាសន៍ក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានបញ្ជាក់ថា ការសង្គ្រោះនាវាទេសចរណ៍ Westerdam គឺជាកាយវិកាសប្បុរសធម៌មួយរបស់កម្ពុជា ហើយនៅខែធ្នូ ឆ្នាំ២០២៣នេះ នាវានេះនឹងមកកម្ពុជាម្ដងទៀត ដើម្បីរម្លឹកដល់ទឹកចិត្តសប្បុរសធម៌របស់កម្ពុជា និងកសាងនិមិត្តរូបរួមគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា កាលពីជាង ៣ឆ្នាំមុន កំពង់ផែក្រុងព្រះសីហនុ បានធ្វើកិច្ចការដ៏សំខាន់មួយនោះ គឺការសង្គ្រោះនាវាទេសចរណ៍ Westerdam ដែលមានមនុស្សរាប់ពាន់នាក់ជាប់គាំងក្នុងដោយសារការភ័យខ្លាចជំងឺកូវីដ-១៩ ហើយប្រទេសជាច្រើនបានបដិសេធការចូលសុំចត៕

Related Articles

Back to top button
Close
Close