សម្តេចតេជោ ហ៊ុន សែន ៖ មិនអត់ឱនឱ្យអ្នកណាដែលមានចេតនាបំផ្លាញសន្តិភាពនៅកម្ពុជា

សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិតពីរពាន់នាក់ នៅ​មជ្ឈ​មណ្ឌល​សន្និបាត និងពិព័រណ៍ជ្រោយចង្វារ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បានប្រកាសមិនអត់ឱនឱ្យនរណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។

សម្តេចតេជោ បញ្ជាក់ថា កម្ពុជាត្រូវតែរក្សាសុខសន្តិភាពនេះឱ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ សូម​បរទេសខ្លះ ​កុំលូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុងកម្ពុជា និង​កុំបង្កើតកំហុស ​សាងសោកនាដកម្មជាថ្មីមកលើប្រទេសកម្ពុជា «ខ្លួនជាប្រទេសជាប្រជាធិបតេយ្យ សេរី បែរជាគាំទ្រសកម្មភាពរដ្ឋប្រហារ ,ខ្មែរក្រហម និងបដិវត្តន៍នៅកម្ពុជា»៕

 

Related Articles

Back to top button
Close
Close