ក្រសួងសុខាភិបាលប្រកាសពីបច្ចុប្បន្នភាពជំងឺផ្តាសាយបក្សីនៅខេត្តព្រៃវែង

សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសថា ស្ថានភាពជំងឺផ្តាសាយបក្សី H5N1 នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ពេលនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងបានហើយ ដោយមានតែ២ករណីប៉ុណ្ណោះដែលបានរកឃើញមកទល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ គឺក្មេងស្រីអាយុជាង ១១ឆ្នាំ (ស្លាប់) និងឪពុករបស់នាង។

បើតាមក្រសួងបានបញ្ជាក់ថា ឪពុកក្មេងស្រីម្នាក់ដែលស្លាប់ដោយជំងឺផ្តាសាយបក្សី H5N1 ត្រូវបានពិនិត្យនិងព្យាបាល ហើយយកសំណាកទៅធ្វើតេស្តបានបង្ហាញលទ្ធផលអវិជ្ជមាន ។ តែលទ្ធផលអវិជ្ជមានត្រូវបានបង្ហាញនាថ្ងៃទី២៧ កុម្ភៈ ។ ប៉ុន្តែទោះបីជារូបគាត់អវិជ្ជមាន យ៉ាងណាក៏ដោយ តែគាត់នៅតែស្ថិតក្នុងមន្ទីរពេទ្យ ដើម្បីបញ្ចប់វគ្គព្យាបាល តាមពិធីការនៃការប្រើប្រាស់ថ្នាំ។

ឪពុកក្មេងស្រីនេះ ត្រូវបានរកឃើញឆ្លងជំងឺផ្តាសាយបក្សីនេះ កាលពីថ្ងៃ២៦ កុម្ភៈ ក្រោយកូនស្លាប់ប៉ុន្មានថ្ងៃមក។ ក្រោយរកឃើញក្មេងស្រីអាយុ១១ឆ្នាំ ស្លាប់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងមក ក្រុមគ្រូពេទ្យបានយកសំណាក អ្នកពាក់ព័ន្ធ២៩នាក់ទៅពិសោធន៍ ជាលទ្ធផលអវិជ្ជមានទាំងអស់ តែឪពុកបានឆ្លងក្នុងចំណោម២៩នាក់នេះ ៕

Related Articles

Back to top button
Close
Close