សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខណ្ឌរដ្ឋ ឲ្យបុគ្គលិក VOD ដែលបាត់បង់ការងារ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ ​ក្រោយពីដំណើរ​ទស្សនកិច្ច​នៅប្រទេសឡាវមកដល់កម្ពុជាវិញ​សម្ដេចតេជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​នា​រសៀល ថ្ងៃទី១៤ ខែកុម្ភៈនេះថា៖ «ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និង​ដោយ​គិត​ទៅ​ដល់​ជីវភាព​បុគ្គលិក​ដែល​បាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូន ដែល​មាន​បំណង​ចូល​បម្រើ​កិច្ច​ការ​រដ្ឋ»​។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបុគ្គលិក VOD ធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ ហើយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញ និង​ត្រូវ​សុំការសម្រេចចុងក្រោយពីសម្តេច។

សម្តេចបានស្នើឱ្យជនបរទេសទាំងអស់ កុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយសម្តេចសូមបញ្ជាក់ថា នឹង​គ្មាន​ការ​ផ្លាស់​ប្តូរ​ការ​សម្រេច​ចិត្តរបស់កម្ពុជានោះឡើយ។

សម្តេចបានបញ្ជាក់ថា៖ «ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះ ឬ​ធ្វើ​នោះ​តាម​ការ​ចង់​បាន​របស់​ពួក​គេ​ឡើយ​ព្រោះ​នេះ​ជាកិច្ចការផ្ទៃក្នុងរបស់យើង។ ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៌មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាព សារ​ព័ត៌មាន​នៅ​កម្ពុជា​នោះ​ឡើយតែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និង​ពង្រឹង​ក្រមសិលធម៍​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​ថែម​ទៀត​ផង»៕

Related Articles

Back to top button
Close
Close