សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមអ្នកនយោបាយអាក្រក់ឲ្យរក្សាភាពជាមនុស្ស
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្នុងពេលដែលកាន់ទុក្ខប្អូនថ្លៃដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដាំទៅឲ្យក្រុមអ្នកនយោបាយអាក្រក់ដែលបានប្រមាថដល់ក្រុមគ្រួសាររបស់សម្ដេចឲ្យរក្សាភាពជាមនុស្ស។
នៅលើ facebook page របស់សម្ដេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានសរសេរដោយបានរៀបរាប់អំពីការបាត់បង់បងប្អូនរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតដោយបានបាត់បង់បងប្រុសក្នុងសម័យខ្មែរក្រហម និងបច្ចុប្បន្នបានបាត់បង់ប្អូនស្រីម្នាក់ទៀត។
សម្ដេចថា៖ «មុននេះបន្តិចក្រុមអាក្រក់នៅក្រៅប្រទេសថាភរិយាខ្ញុំកំពុងមានជម្ងឺជាទម្ងន់ក្នុងពេលដែលភរិយាខ្ញុំមិនបានឃ្លាតឆ្ងាយពីប្អូនស្រីតាំងពីមុនចែកឋានរហូតមកនៅក្នុងក្តារម្ឈូស។ ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថាបើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្សនិងខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ។ ពិតជាអាក្រក់កែមិនបានទាំងមេទាំងកូនដែលគ្មានសារជាតិជាមនុស្សសោះ»៕