យុវជនមានការព្រួយបារម្ភ​​ពីការជ្រើសរើសជំនាញ​​​ដែលត្រូវសិក្សាបន្ត​​នៅមហាវិទ្យាល័យ

Cambodia News

ដោយ៖ ហេង នាង

យុវជនជាច្រើន ដែលប្រឡងជាប់សញ្ញាបត្របាក់ឌុបថ្មីៗពួកគេព្រួយបារម្ភអំពីការជ្រើសរើសជំនាញរបស់ខ្លួនដើម្បីត្រៀមចូល មហាវិទ្យាល័យនៅ ចុងឆ្នាំនេះ ពីព្រោះពួកគេមិនដឹងថា ត្រួវជ្រើសរើសមុខវិជ្ជាអ្វីយកមកសិក្សាបន្តនោះទេ។

មានសិស្សមួយចំនួនសម្រេចចិត្តតាមឪពុកម្តាយដែល ដោយឡែកមួយចំនួនទៀតសម្រេចចិត្តទៅតាមតម្រូវការនៃទីផ្សារប៉ុន្តែពួក គេភ្លេចគិតពីសមត្ថភាពរបស់ខ្លួនថាតើអាចទៅរួចឬទេ ដែលនេះជាហេតុផលមួយនាំឲ្យពួកគេមិនបានទទួលជោគជ័យនៅក្នុង ជីវិត។

សម្រាប់មុខវិជ្ជាដែលសិស្សជ្រើសរើសរៀនបន្តនៅកម្រិតឧត្តមសិក្សា ភាគច្រើនគឺធនាគារ ហិរញ្ញវត្ថុ គណេនយ្យ ទីផ្សារ ភាសា អង់គ្លេស គ្រប់គ្រង និងច្បាប់។ ការកង្វះខាតនូវពត៌មាននៃការសិក្សានៅកម្រិតឧត្តមសិក្សារបស់សិស្ស ធ្វើឲ្យពួកគាត់ជ្រើសរើស មុខវិជ្ជាដែលមិនសមបំណងរបស់ខ្លួន។

ទាក់ទងទៅបញ្ហានេះលោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈបានលើកឡើងថា សិស្សដែលបញ្ចប់ បាក់ឌុបមិនបានជ្រើសរើសមុខវិជ្ជាដែលខ្លួនស្រឡាញ់នោះទេ។ គឺពួកគេជ្រើសរើសទៅតាមតែទីផ្សារការងារសព្វថៃ្ង តាមរយៈមិត្ត ភ័ក្តិ តាមអ្នកដែលផ្តល់លុយឲ្យ។

ការជ្រើសរើសមុខវិជ្ជាខុសក្នុងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សាមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គមដូចជា ភាពគ្មានការ ងារធើ្វការ តាមមិនទាន់នៃបច្ចេកវិទ្យានៅពេលបច្ចុប្បន្ន អនាគត និងការប្រឈមចំពោះទីផ្សារសេរីនៃអាស៊ានឆ្នាំ២០១៥៕

Related Articles

Back to top button
Close
Close