ក្នុងរបបរដ្ឋប្រហារយោធាពីរឆ្នាំ​ មីយ៉ាន់ម៉ា​រងទណ្ឌកម្មថ្មីពីសហរដ្ឋអាមេរិក​

សារព័ត៌មាន​ Cambodia News/

មីយ៉ាន់ម៉ា ៖ ​នៅថ្ងៃអង្គារ ទី៣១ ខែមករា បើតាមការចុះផ្សាយដោយសារព័ត៌មានបរទេសបាន​ឱ្យដឹងថា អគ្គនាយក​ដ្ឋាន​រតនាគារ​នៃ​​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ទណ្ឌកម្ម​លើ​គណៈកម្មការរៀបចំ​បោះឆ្នោត​សហភាពមីយ៉ាន់ម៉ា សហគ្រាស​រ៉ែ និង​មន្ត្រី​វិស័យ​​ថាមពល ​ក្នុង​ចំណោម​បុគ្គលសំខាន់ៗ​ដទៃ​ទៀត​។

ការ​ដាក់​ទណ្ឌ​កម្ម​បន្ថែម​លើ​ប្រទេស​មីយ៉ាន់ម៉ា ដែលជាថ្ងៃគម្រប់ខួបពីរឆ្នាំនៃរដ្ឋប្រហារយោធា ជាមួយនឹងការទប់ស្កាត់មន្ត្រីថាមពល និង​សមាជិក​សំខាន់ៗ​របបយោធា ក្នុងចំណោមបុគ្គលសំខាន់ៗដទៃទៀត។

អ្នកនាំពាក្យអគ្គនាយកដ្ឋានរតនាគារបាននិយាយថា វា​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​សហរដ្ឋអាមេរិក​បាន​កំណត់គោល​ដៅ​ទៅ​លើ​មន្ត្រី​ទណ្ឌកម្ម​សហគ្រាសប្រេង និងឧស្ម័ន ដែលស្ថិតក្រោមកម្មវិធីដាក់ទណ្ឌកម្មលើសហភាពមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។ បន្ថែម​ពី​លើ​នេះ ​ចក្រភពអង់គ្លេស កាណាដា និងអូស្រ្តាលីក៏ត្រៀមធ្វើការប្រកាសទណ្ឌកម្មបន្ថែមលើមីយ៉ាន់ម៉ាដូចគ្នា៕

 

Related Articles

Back to top button
Close
Close