សម្តេចតេជោ ហ៊ុន សែន ៖ ប្រជាពលរដ្ឋត្រូវ​គោរពច្បាប់​ចរាចរណ៍ ជាង​ខ្លាចប៉ូលីសចរាចរណ៍

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ​ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ២២ ធ្នូ សម្ដេចតេជោមានប្រសាសន៍ផ្តាំផ្ញើថា ប៉ូលិសចរាចរណ៍មិនធ្វើអ្វីចំពោះពលរដ្ឋដែលគោរពច្បាប់ចរាចរណ៍ឡើយ ប៉ុន្តែបើសិនពលរដ្ឋគោរពច្បាប់ គឺមិនត្រូវខ្លាចប៉ូលិសឡើយ។

សម្ដេចតេជោគូសបញ្ជាក់ថា «ខ្ញុំ សូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង រៀនច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ សូមគោរពច្បាប់ចរាចរណ៍ ។

សម្តេចបន្តថា ប្រជាពល​រដ្ឋកុំខ្លាចកុំគោរពប៉ូលីសចរាចរណ៍ សូមខ្លាចច្បាប់ចរាចរណ៍ កុំខ្លាចប៉ូលីសចរាចរណ៍។ ឥឡូវ ប្រជាពលរដ្ឋរបស់យើងហាក់បីដូចជា កំពុងតែខ្លាច ជៀសជាងខ្លាចច្បាប់ទៅវិញ ។ អីចឹងកន្លែងខ្លះអត់មានប៉ូលីសចរាចរណ៍ជិះម៉ាសេរី ដល់ឃើញប៉ូលិសចរាចរណ៍គាត់ថា ខ្លាច»។

សម្ដេចតេជោ ប្រកាសឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវ សូមគោរបច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជាប់ជានិច្ច ខណៈដែលគ្រោះថ្នាក់ចរចរណ៍បានកើតឡើងរៀងរាល់ថ្ងៃ បណ្តាលឱ្យមានមនុស្សស្លាប់-របួស និងខូតខាតទ្រព្យសម្បត្តិជាច្រើន។ សម្តេចបន្ថែមថា ត្រូវកែលម្អប្រជាពលរដ្ឋ ក្នុងការខ្លាចប៉ូលិស ឱ្យមកគោរពច្បាប់ចរាចរណ៍វិញព្រោះ សម្ដេចថា គ្មានអ្នកណាមកស្លាប់ ឬរបួសជំនួសឡើយ ដូច្នេះត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

 

 

 

Related Articles

Back to top button
Close
Close