កម្ពុជាគ្រោងធ្វើផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ

សារព័ត៌មាន​ Cambodia News/

ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា នៅ​ថ្ងៃ​អនាគត​កម្ពុជា​នឹង​រៀបចំ​ឲ្យ​មាន​ផ្លូវ​ដែក​ល្បឿន​លឿនពីភ្នំពេញមកខេត្តព្រះសីហនុ និងពីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវ​ដែក​បច្ចុប្បន្ន​គឺ​មិន​ទាន់​អាច​បម្រើនូវ​សេចក្តី​ត្រូវ​ការ​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​បានគ្រប់គ្រាន់នៅឡើយទេ ដែលត្រូវការការអភិវឌ្ឍបន្ថែមទៀត។

សម្ដេចតេជោបន្ថែមថា ការធ្វើ​ផ្លូវ​ដែក​ល្បឿន​លឿន​គឺ​មិន​ចំណាយ​ពេល​យូរ​នោះ​ទេ​ដោយ​សារ​តែ​កម្ពុជា​មាន​ផ្លូវ​ដែក​ស្រាប់​នៅ​ពេល​បច្ចុប្បន្ន។

សម្ដេចបានលើកឡើងបន្ថែមថា កម្ពុជាត្រូវការការតភ្ជាប់ផ្ទៃក្នុងដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន កាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។ សម្ដេចថា៖ «បើយើងមិនធ្វើបញ្ហានេះទេរឿងដដែល»។ ទន្ទឹមនោះ សម្ដេចតេជោថា ក្រៅពីនោះក៏អាចនឹងមានផ្លូវដែកល្បឿនលឿននៅកន្លែងដទៃទៀតក្នុងប្រទេសផងដែរ៕

Related Articles

Back to top button
Close
Close