បណ្ឌិត ហ៊ុន ម៉ាណែត៖ របៀបរបបការងារ ច្បាស់លាស់ គឺ ជាកត្តាសំខាន់សម្រាប់ធានានូវចីរភាព និងនិរន្តភាព
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពី គណបក្សប្រជាជនកម្ពុជា បានចែករំលែកទស្សនទានរបស់លោកថា ការរៀបចំរចនាសម្ព័ន្ធ និងកំណត់នូវរបៀបរបការងារឱ្យបានច្បាស់លាស់ គឺជាកត្តាដ៏សំខាន់ សម្រាប់ធានាបាននូវចីរភាព និងនិរន្តរភាពគ្រប់កិច្ចការ។
តាមរយៈវីដេអូប្រមាណជា២នាទី ដែលជាការថ្លែងក្នុងកិច្ចប្រជុំការងារយុវជនរបស់បក្សឯកឧត្តម ហ៊ុន ម៉ាណែត បានគូសរំលេចពីការងារចាំបាច់នៃការរៀបចំរចនាសម្ព័ន្ធយុវជន។ សម្រាប់លោករចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំយុវជនបក្ស គឺបានដើរមកជាង៤៣ឆ្នាំហើយ ហើយត្រូវបន្តរក្សាឱ្យបានទៅជំនាន់ក្រោយៗទៀត៕