សម្ដេចតេជោ ហ៊ុន សែន ព្រមានរំលាយគណបក្សនយោបាយ ដែលពាក់ព័ន្ធជាមួយទណ្ឌិត សម រង្ស៊ី

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ព្រមានរំលាយ​ចោល​នូវ​គណបក្សន​យោបាយណា​ដែល​មាន​ការ​ពាក់​ព័ន្ធជាមួយ ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសហៅទណ្ឌិត សម រង្ស៊ី ជាពូជក្បត់ជាតិ៣ជំនន់ ដោយសម្តេចបានប្រកាសប្ដូរផ្តាច់កម្ចាត់ចោល នូវ​មនោគមន៍​វិជ្ជា​ ​ទណ្ឌិត សម រង្ស៊ី ដែលសម្តេចហៅថា ជាពូជក្បត់ជាតិ ៣ជំនាន់។

សម្តេចតេជោបានថ្លែងថា ក្នុងប្រវត្តិសាស្រ្តខ្មែរប្រមាណ៥០០ឆ្នាំនេះ មិនមាននរណាខូចជាងជនពូជក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី នេះដែរ៕

Related Articles

Back to top button
Close
Close