រដ្ឋបាលរាជធានីភ្នំពេញ បង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំក្នុង​រាជធានីភ្នំពេញ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចមួយ ដើម្បី​បង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុង​ភូមិ​សាស្ដ្រ​រាជ​ធានី​ភ្នំពេញ។

ក្នុងសេចក្ដីសម្រេ ឲ្យដឹងថា ក្រុមការងារនេះមានឯកឧត្តម ឃួង ស្រេង ផ្ទាល់តែម្ដងជាប្រធាន អមដោយអនុប្រធាន៣រូប និងសមាជិកជាច្រើនរូបផ្សេងទៀត ក្នុងនោះមានទាំងអភិបាលខណ្ឌទាំង១៤ និងប្រធានពន្ធដាខណ្ឌទាំង៩ផងដែរ។

ក្រោយចេញសេចក្ដីសម្រេចនេះ ប្រជាពលរដ្ឋមានជំនឿជឿជាក់ថា ក្រុមការងារដែលដឹកនាំផ្ទាលដោយលោក ឃួង ស្រេង និងលោក ឃ្លាំង ហួត អមដោយស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនេះ នឹងបោសសម្អាតនូវទីតាំងបញ្ចាំដោយខុសច្បាប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានល្អប្រសើរជាងមុន ព្រោះ​ថា​កន្លែង​ទទួល​បញ្ចាំ​ខុស​ច្បាប់​នេះ ​ក៏ជាដើមចមដែលនាំឲ្យមានអំពើចោរកម្មកើតឡើងផងដែរ៕

Related Articles

Back to top button
Close
Close