សារសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ

សារព័ត៌មាន​Cambodia News/

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  បាន​ចេញ​សារ​សំឡេង​ថ្មីមួយជូនជនរួមជាតិ បញ្ជាក់ពីមូលហេតុនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ។

តាមរយៈសារសំឡេង សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្អាកព្រះរាជពិធីនេះ មិនមែន​ដោយ​សារ​តែ​រាជ​រដ្ឋាភិបាល​អស់​ថវិកា ដូចការវិភាគរបស់ជនមួយចំនួននោះឡើយ។

សម្តេចតេជោបានគូសបញ្ជាក់ថា មានមូលហេតុពីរដែលនាំឱ្យសម្តេចសម្រេចផ្អាក់ព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ដោយ​​សារការរាតត្បាតជំងឺកូវីដ១៩មិនទាន់បិទបញ្ចប់ទាំងស្រុង ហើយមូលហេតុធំមួយទៀតនោះ គឺកម្ពុជា​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវរៀបចំដំណាលគ្នានឹងថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក៕

Related Articles

Back to top button
Close
Close