ឯកឧត្តម ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះ លោក សម រង្ស៊ី ដែលតែងតែវាយប្រហារមើលងាយរូបលោក 

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​ថ្ងៃ​អនាគត​របស់​គណ​បក្ស​ប្រជាជនកម្ពុជាបានចេញឆ្លើយតបចំពោះ លោក សម រង្ស៊ី មេក្រុមប្រឆាំងក្រៅច្បាប់ ដែល​តែង​តែ​វាយ​ប្រហារមើល​ងាយ​រូបលោក ដែលជាក្មេងជំនាន់ក្រោយ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា «ជូនលោកអ៊ុំ​ អ្នកនយោបាយចាស់វស្សានៅក្រៅស្រុកដែលតែងតែវាយប្រហារ មើលងាយក្មេងជំនាន់ក្រោយ​ លោកអ៊ុំតែងតែវាយប្រហារមើលងាយរូបខ្ញុំ ដែល​ជាក្មេង​ជំនាន់​ក្រោយ​ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ​ ហើយកាលពីម្សិលមិញក៍ចេញមកមើលងាយខ្ញុំទៀត បន្ទាប់​ពីឪពុក​របស់​ខ្ញុំមាន​ប្រសាសន៍​ពាក់​ព័ន្ធនឹង​រឿង​បេក្ខភាព​បន្ត​វេន។ កន្លងមក​ខ្ញុំគ្មាន​ពេល​ឆ្លើយ​តប​ជា​មួយ​លោក​​អ៊ុំ​ច្រើន​ទេ​ដោយ​សារ​ពេល​វេលារ​បស់​ខ្ញុំគឺ​ត្រូវ​ចំណាយ​ទៅលើការងា​រ​ដែល​មាន​ប្រយោជន៍​សម្រាប់ជាតិនិងប្រជាជនជាងការស្តាប់សម្តីអត់មានហេតុផលរបស់លោកអ៊ុំ។

ប៉ុន្តែលើកនេះខ្ញុំសូមយកឱកាសនិយាយបន្តិចពាក់ព័ន្ធនឹងចំណុចមួយចំនួនដែលលោកអ៊ុំ បាន​លើក​យក​មក​វាយ​ប្រហារ​និង​មើល​ងាយ​ខ្ញុំដដែលជាដដែលមិនចេះចប់ ដើម្បីអោយលោកតា លោកយាយ អ៊ុំពូមីងបងប្អូន បានស្តាប់ទាំងអស់គ្នា។

ចំណុចដែលលោកអ៊ុំតែងតែលើកយកមកវាយប្រហារមើលងាយទាំងនោះរួមមាន៖
១. ចោទប្រកាន់ថាកាលដែលគណបក្សប្រជាជនកម្ពុជាបានជ្រើសរើសយករូបខ្ញុំជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺធ្វើ​អោយ​បាត់ឱកាសយុវជនផ្សេងទៀតជាច្រើន,២. ជាមនុស្សមានអាយុក្មេងមិនដឹងអី, ​៣. ជាមនុស្ស​មិនរីក​ចម្រើន​ព្រោះ​និយាយ​តែពី​អតីតកាល, ៤. គ្មានស្នាដៃអ្វីទាំងអស់៕

 

Related Articles

Back to top button
Close
Close