រដ្ឋបាលខេត្តសៀមរាបប្រតិកម្មចំពោះលោក ខឹម វាសនា​ ដែលចោទ​​ថាយកថ្លៃលើការដឹកជញ្ជូនពលរដ្ឋទៅផ្ទះ

សារព័ត៌មាន​ Cambodia News/

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានសម្តែងការប្រតិកម្មជាខ្លាំងចំពោះលោក ខឹម វាសនា ប្រធាន​គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិប​តេយ្យ ដែលបានចោទប្រកាន់ថា អាជ្ញាធរបានយកលុយថ្លៃលើការដឹកជញ្ជូនប្រជាពលរដ្ឋចេញពីចម្ការត្រឡប់ទៅផ្ទះវិញ។

ប្រតិកម្មរបស់រដ្ឋបាលខេត្តសៀមរាប បានកើតមានឡើងបន្ទាប់ពី លោក ខឹម វាសនា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន កាល​ពី​វេលា​ម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ បាន​ផ្សព្វផ្សាយ​ចោទ​ប្រកាន់​អាជ្ញាធរ​ខេត្តសៀម​រាប​ថា បានយកប្រាក់ចំនួន ១០ម៉ឺន ទៅ២០ម៉ឺនរៀល សម្រាប់​ការ​ដឹក​ជញ្ជូន​ប្រជាពល​រដ្ឋដែល​ស្ម័គ្រចិត្ត​ចាក​ចេញ​ពី​ទី​តាំង​ប្រមូល​ផ្តុំ​ទៅ​លំនៅ​ឋាន និងមិនបានផ្ដល់បាយទឹក៕

រដ្ឋបាលខេត្តសៀមរាប បានច្រានចោលការចោទប្រកាន់នេះ និងហៅការចោទប្រកាន់របស់បុគ្គល ខឹម វាសនា កំពុង​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់ពលរដ្ឋលើទង្វើបោកប្រាស់របស់ខ្លួន៕

 

Related Articles

Back to top button
Close
Close