ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​នៅ​ពី​ក្រោយ​ការ​ដោះដូរ​ដី​នៅ​តំបន់​ភ្នំ​តាម៉ៅ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានច្រានចោលចំពោះការចោទប្រកាន់ថា រូបលោកជាអ្នករត់ការ និងនៅពីក្រោយការដោះដូរដីនៅតំបន់ភ្នំតាម៉ៅ។

ការចេញមកច្រានចោលនេះ បន្ទាប់ពីជនតាំងខ្លួនជាអ្នកការពារព្រៃឈើនៅក្រៅប្រទេស ក៏ដូចជាបណ្តាញព័ត៌មានបម្រើបរទេស បានលើកឡើងចោទប្រកាន់រូបលោកថា ជាអ្នករត់ការដោះដូរដីតំបន់ភ្នំតាម៉ៅ ឱ្យទៅក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើការអភិវឌ្ឍ។

តាមរយៈវីដេអូក្នុងពេលចុះជួបកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ហើយបង្ហោះលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១៩ ខែសីហា នេះ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោកមិនមានជាប់ពាក់ព័ន្ធនឹងការដោះដូរដីនេះឡើយ។

ឯកឧត្តមបានបញ្ជាក់ទៀតថា មានមនុស្សមិនតិចនោះឡើយ ធ្លាប់ពឹងលោក ដើម្បីរត់ការដោះដូរដីរដ្ឋ តែលោកមិនដែលអន្តរាគមន៍នោះឡើយ៕

 

 

Related Articles

Back to top button
Close
Close