​ករណីបំផ្ទុះគ្រាប់នៅស្ពាន​​ពេជ្រនិលសមត្ថកិច្ចមិន​​​ទាន់សនិ្នដ្ឋានបាន​​នៅឡើយទេ

Cambodia News

ដោយ៖ ហេង នាង

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣០ សីហា ២០១២ វេលាម៉ោងប្រមាណជា៩ព្រឹក មានការបំផ្ទុះគ្រាប់បែកមួយនៅក្រោមស្ពានពេជ្រ និល ភូមិអូគគីរ ស្រុកភ្នំស្រួច ត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ចំពោះការដាក់បំផ្ទុះគ្រាប់នៅស្ពានពេជ្រ និល សមត្ថកិច្ចមិនទាន់ហ៊ានធ្វើការសន្និដ្ឋាននៅឡើយទេរហូតមកដល់រសៀលថ្ងៃទី៣០ ខែសីហានេះ ។

ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនេះសមត្ថកិច្ចខាងខេត្តព្រះសីហនុអះអាងថា ជាដែនសមត្ថកិច្ចរបស់ខេត្តកំពង់ស្ពឺ រីឯសមត្ថកិច្ច ខេត្តកំពង់ស្ពឺបានឆ្លើយថា ជាដែនសមត្ថកិច្ចរបស់ខេត្តព្រះសីហនុ ដោយសារតែស្ពានពេជ្រនិលមួយនេះជាព្រំសីមារវាងខេត្តទាំង ពីរ។

លោក កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ សីហានេះ ថា ការផ្ទុះគ្រាប់បែកនោះ កើតឡើងនៅក្រោម ស្ពានមួយនៅភូមិអូគគីរ ស្រុកភ្នំស្រួច ព្រំប្រទល់រវាងខេត្តព្រះសីហនុ ដោយជនមិនស្គាល់មុខ តែមិនបានប៉ះពាល់ដល់ប្រជា ពលរដ្ឋទេ។

ការដាក់គ្រាប់បំផ្ទុះស្ពានពេជ្រនិលមួយនេះ មានចម្ងាយពីតូបយាយម៉ៅពេជ្រនិលប្រហែលជាជាងមួយគីឡូម៉ែត្រតែប៉ុណ្ណោះ ដោយស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ហើយក៏ជាព្រំសីមារវាងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ៕

Related Articles

Back to top button
Close
Close