លោកជំទាវ ឱ វណ្ណឌីន ៖ បុរសជនជាតិនីហ្សេរីយ៉ា នៅមានវិជ្ជមានវីរុសអុតស្វានៅឡើយ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 2, 2022/
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើបច្ចុប្បន្នភាពព័ត៌មាន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២វេលា ម៉ោង២២ ៖១០នាទីយប់ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ កំពុងនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយនៅមានវិជ្ជមានវីរុសអុតស្វានៅឡើយ។
ស្ថានភាពសុខភាពគាត់មិនអីទេ ហើយចំពោះអ្នកពាក់ព័ន្ធទាំង០៥នាក់នោះ ក៏មិនមានរោគសញ្ញាអ្វីដែរ (ស្ថានភាពធម្មតា) ប៉ុន្តែត្រូវបន្តតាមដានសុខភាពនៅផ្ទះដាច់ដោយឡែក៕