ឯកឧត្តម ហ៊ុន ម៉ាណែត ៖ យុវជន​ជំនាន់​រាម​ច្បង​គឺ​ជា​គំរូ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជនជំនាន់រាមច្បងគឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយ ព្រោះ ជា​ជំនាន់​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ក្តីសង្ឃឹម ចក្ខុវិស័យ និងការតស៊ូព្យាយាម។

ឯកឧត្តមបានថ្លែងបង្ហាញការកោតសរសើរស្ញប់ស្ញែងជាខ្លាំងចំពោះការតស៊ូ ការលះបង់ ភាពអង់អាចក្លាហាន និង​ចក្ខុវិស័យ​ដ៏វែង​ឆ្ងាយ​របស់មេដឹកនាំខ្មែរ ដែលជាយុវជនក្នុងសម័យតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តម ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ព្រោះតែមានចក្ខុវិស័យច្បាស់លាសនេះហើយ ទើបយុវជនជំនាន់មុន អាចរំដោះជាតិ ទប់​ការវិល​ត្រឡប់របស់ខ្មែរក្រហម និងកសាងប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន៕

 

Related Articles

Back to top button
Close
Close