ក្រសួង​សុខាភិបាល​ច្រាន​ចោល​ព័ត៌​មាន​មិន​ពិត​ដែល​ថា ​​ស្ដ្រី​មាន​ផ្ទៃ​ពោះ​៨​ខែ​ម្នាក់​​​កើត​ជំងឺ​អុតស្វា​

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ យោង​តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​ចេញ​មក​ច្រាន​ចោល​ព័ត៌មានមិនពិតថា ស្ដ្រីមានផ្ទៃពោះ៨ខែម្នាក់ នៅខេត្ដសៀមរាប កើតជំងឺអុតស្វា។

តាម​សេចក្តី​ប្រកាស​របស់ក្រសួងសុខាភិបាលបានរៀបរាបថា ស្ដ្រីរូបនោះមានរោគសញ្ញាស្រដៀងនឹងជំងឺអុតស្វា ដោយ​មាន​ចេញ​ពង​បែក​នៅលើទ្រូង និងដៃ ហើយត្រូវបានក្រុមគ្រួសារនាំយកមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២​ ក្រោម​មក​ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់អ្នកជំងឺទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលបញ្ជាក់ថា «អវិជ្ជមានជំងឺអុតស្វា»។

​តាមសេចក្តី​ប្រកាសដដែល​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្នស្ដ្រីវ័យ២៣ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប គាត់មានស្ថានភាពវិវត្តន៍ទៅរក ការធូរស្រាលជាបណ្ដើរៗ ក្រោមការជួយពិនិត្យតាមដាន និងព្យាបាលជំងឺនេះជូនគាត់ ដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តសៀមរាប៕ ដោយ​៖ សហការី​

 

Related Articles

Back to top button
Close
Close