គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមរួចជាស្រេចក្នុងការទប់ទល់និងគ្រោះទឹកជំនន់
ដោយ សយ ដុល្លា
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី២៩សីហាបាន ជួបប្រជុំស្ដីពីការត្រៀមទប់ស្កាត់បង្ការគ្រោះថ្នាក់ ទឹកជំនន់នៅ ឆ្នាំ២០១២នៅគណៈកម្មាធិការគ្រោះមហន្តរាយ។
លោកញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា ក្នុងឆ្នាំនេះប្រទេសនឹងជួបគ្រោះ មហន្តរាយធំៗពីរ គឺទឹកជំនន់នាពេលខាងមុខ និងគ្រោះរាំងស្ងួតដែលកំពុងកើតឡើងនាពេលនេះ។
លោកបានបន្តទៀត ថា ៖ «ទឹកជំនន់នឹងកើតមាននពេលខាងមុខ ដូច្នេះតំរូវឲ្យយើងត្រូវត្រៀមជាមុនដើម្បីការពារកុំឲ្យដូចឆ្នាំ មុនទៀត។ លោកបានបន្តទៀតថាការប្រែប្រួលអាកាសធាតុគឺជាកត្តាមួយដែលធ្វើឲ្យមានគ្រោះមហន្តរាយ ដូច្នេះគ្រប់ស្ថាប័ន ពាក់ព័ន្ធមានដូចជាក្រសួងសុខាភិបាល កសិកម្ម សេដ្ឋកិច្ចនឹង ក្រសួងការពារជាតិត្រូវត្រៀមឲ្ររួចជាស្រេចដើម្បីទប់ទល់និង គ្រោះមហន្តរាយ»។
យោងតាម ការត្រៀមទប់ទល់គ្រោះទឹកជំនន់ឆ្នាំ២០១២ ដែលនឹងដាក់ជូនរដ្ឋាភិបាលអនុម័ត គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ត្រូវការស្បៀង១៦ពាន់តោន កម្លាំងចម្រុះ ៣៥០០នាក់ ទាហានជើងទឹក១០២៧នាក់ និងកងរាជអាវុធហត្ថ ៥២៧០នាក់ ព្រមទាំងសម្ភារ មួយចំនួនមានទូកម៉ាស៊ីន និងកាណូត ជាដើម ដើម្បីត្រៀមទប់ទល់និងគ្រោះមហន្តរាយនាពេល ខាងមុខនេះ។