ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៧នាក់ និងជាសះស្បើយ៩នាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន១៧នាក់ និងជាសះស្បើយចំនួន៩នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,៤០៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,២៦៧នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

Related Articles

Back to top button
Close
Close