វីរុសកូវីដ-១៩ បំប្លែង​ខ្លួន​អូមី​ក្រុង​ប្រភេទ​ថ្មី ​BA.4 ​និង​ BA.5​ មាន​វត្ត​មាន​នៅ​កម្ពុជា​ហើយ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបានរកឃើញវត្តមានជំងឹកូវីដ១៩ អូមីក្រុងប្រភេទបំប្លែងខ្លួនថ្មី BA.4 និង BA.5 ដែលស្ថានភាពចម្លងរបស់ពពួក បំប្លែងថ្មីនេះកាន់តែលឿនជាងមុន។

តាមរយៈសារសំឡេង លោកស្រី ឱ វណ្ណឌីន បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋត្រូវតែចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ទាំងអស់គ្នា ដោយការស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឲ្យបានគ្រប់ៗគ្នា។

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ដែថថា ករណីអ្នកជំងឺកូវីដ-១៩ ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ដែលបង្ហាញឲ្យឃើញថា ស្ថានភាពឆ្លងនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មានការកើតសារឡើងវិញ ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើអ្នកដំណើរមកពីក្រៅប្រទេសចូលមកកម្ពុជា អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រ ក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេសមួយចំនួន៕

Related Articles

Back to top button
Close
Close