ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​​បើកទទួល​សាធារណជន​ចូលរួម​រំលែក​ទុក្ខ ​ឯកឧត្តម អា​បេ ស៊ីន​ហ្សូ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ សា្ថ​ន​ទូត​ជប៉ុន​នៅ​រាជធានី​ភ្នំពេញ និង​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំខេត្ត​សៀមរាប នឹង​បើកទទួល​សាធារណជន​ចូលរួម​សរសេរ​សារ​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ឯកឧត្តម អា​បេ ស៊ីន​ហ្សូ (ABE Shinzo) នៅតាម​ទីតាំង និង​កាលបរិច្ឆេទ​ដូចខាងក្រោម​៖

១. សា្ថ​ន​ទូត​ជប៉ុន​នៅ​ភ្នំពេញ​
១) កាលបរិច្ឆេទ​ ៖ ថ្ងៃ​ពុធ ទី​១៣ ខែកក្កដា រហូតដល់​ថ្ងៃ​សៅរ៍ ទី​១៦ ខែកក្កដា (​ចាប់ពី​ម៉ោង​១០​ព្រឹក​-​ថ្ងៃត្រង់ និង​ចាប់ពី​ម៉ោង​២-៤​ល្ងាច​)
២) ទីតាំង​៖ ស្ថានទូត​ជប៉ុន (​បន្ទប់​ក្បែរ​ផ្នែក​ធ្វើ​ទិដ្ឋាការ​)

២. ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប​
១) កាលបរិច្ឆេទ​ ៖ ថ្ងៃ​ចន្ទ ទី​១១ ខែកក្កដា រហូតដល់​ថ្ងៃ​អង្គារ ទី​១២ ខែកក្កដា (​ចាប់ពី​ម៉ោង​១០​ព្រឹក​-​ថ្ងៃត្រង់ និង​ចាប់ពី​ម៉ោង​២-៤​ល្ងាច​)
២) ទីតាំង​៖ ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប (​សាល​ពហុ​ប្រយោជន៍​)

៣) កំណត់សម្គាល់​៖
– នៅពេល​មកដល់​ទីតាំង​កំណត់​ខាងលើ សូមបញ្ជាក់​ជាមួយ​សន្តិសុខ​ការិយាល័យ​ស្ថានទូត និង​កុងស៊ុល​ជប៉ុន​ថា មក​ក្នុង​គោលបំណង​ដើម្បី​សរសរ​សារ​រំលែក​ទុក្ខ​
– សូម​យកមក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ ឬ​ប័ណ្ណសម្គាល់ខ្លួន​ណាមួយ ដូចជា​លិខិតឆ្លងដែន​ជាដើម​
– សូម​ពាក់​ម៉ាស​ជានិច្ច​នៅក្នុង​បរិវេណ​ស្ថានទូត និង​ការិយាល័យ​កុងស៊ុល​ជប៉ុន​៕

 

Related Articles

Back to top button
Close
Close