អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ ​ដុត​បំផ្លាញគ្រឿងញៀន​តម្លៃ​ជាង​កន្លះ​ពាន់​លាន​ដុល្លារ​​

សារព័ត៌មាន​ Cambodia News/

​មី​យ៉ាន់​ម៉ា​ ៖ ​គ្រឿងញៀន​តម្លៃ​ជាង​កន្លះ​ពាន់​លាន​ដុល្លារ​កាលត្រូវ​បាន​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​​ដុត​បំផ្លាញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​មី​យ៉ាន់​ម៉ា គឺ​ទីក្រុង​យ៉ាងហ្គោន ការដុតបំផ្លាញនេះ​​​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​​ប្រឹងប្រែង​លុបបំបាត់​គ្រឿងញៀន​សម្រាប់​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើ​ពិភពលោក។

​ប៉ុន្តែ​អ្នកវិភាគ​មួយចំនួន​បាន​ព្រមាន​ថា ការដុត​គ្រឿងញៀន​តម្លៃ ៦៤២ លាន​ដុល្លារ​គឺជា​ផ្នែក​មួយ​នៃ​ការបិទបាំង​ការពិត ដែល​សម្តែង​ដោយ​រដ្ឋាភិបាល​យោធា​ដែល​មិន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​​នេះ​ម្តង​ណា​ឡើយ​។​

​អ្នកវិភាគ​ឯករាជ្យ​លោក ដេវីត ម៉ា​ធី​សុន (David Mathieson) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា ការដុត​បំផ្លាញ​គ្រឿងញៀន​ថត​ដាក់​ទូរទស្សន៍ គឺ​តំណាង​ឱ្យ​”​ការ​បំភ័ន្ត​ភ្នែក​រយៈ​​ពេល​មួយ​ទសវត្សរ៍​” អំពី​ឧស្សាហកម្ម​គ្រឿងញៀន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​របស់​មី​យ៉ាន់​ម៉ា​៕

​​

Related Articles

Back to top button
Close
Close