ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ភ្លៀងអាចធ្លាក់ពីកម្រិតតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ កម្ពុជា អាចនឹងមាន​ភ្លៀង​ធ្លាក់ពីកម្រិតតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងធនធានទឹក និងឧតុនិយម បាន​បញ្ជាក់​ថា កម្ពុជា​ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយ នៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយ​នឹងខ្យល់​មូសុង​និរតីបក់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​បង្គួរ៕

 

Related Articles

Back to top button
Close
Close