ប្រទេស​ចំនួន​៤​ចាប់អារម្មណ៍​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ Asian Cup

សារព័ត៌មាន​ Cambodia News/

អាស៊ី ៖ ប្រទេស​ចំនួន​៤ ​រួមមាន អូស្ត្រាលី​, ជប៉ុន​, កូរ៉េខាងត្បូង និង កាតា ​បាន​ចាប់អារម្មណ៍​ក្នុងការ​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ AFC Asian Cup 2023 បន្ទាប់ពី​ប្រទេស​ចិន បានសម្រេច​ដកខ្លួន​ពី​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩​។​

​ជាការ​ពិតណាស់​ប្រទេស​ចិន​គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​នេះ​នៅ​ខែមិថុនា និង​ខែកក្កដា​ឆ្នាំក្រោយ ប៉ុន្តែ​ដោយសា​អនុវត្តតាម​គោលនយោបាយ​ប្រឆាំង​កូ​វីដ​១៩​ដល់​កម្រិត​សូន្យ បាន​បណ្តាលឱ្យ​បោះបង់ចោល​ព្រឹត្តិការណ៍​នេះ​។​

​យ៉ាងណាមិញ​កាលពី​ម្សិលមិញ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​(AFC) បានប្រកាស​ដាក់​ដេញថ្លៃ​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ Asian Cup ឆ្នាំ​២០២៣ ផងដែរ ខណៈ​ការឈប់​ទទួល​ពាក្យ​នឹងត្រូវ​ផុតកំណត់​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២​៕

 

​​

Related Articles

Back to top button
Close
Close