សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាស៊ាន​ពិតជា​មានបំណង​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបញ្ជាក់​ពី​គោលបំណង​ដែល​ប្រទេស​អាស៊ីអាគ្នេយ៍​ចង់​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​បាល់ទាត់​ជើងឯក​ពិភពលោក (FIFA WORLD CUP) សម្រាប់​ឆ្នាំ​២០៣៤ ឬ ២០៣៨​ខាងមុខ​។​

សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ព្រឹត្តិការណ៍​ដំណើរ​ទេសចរណ៍ ពានរង្វាន់​បាល់ទាត់​ពិភពលោក (FIFA WORLD CUP) ឆ្លងកាត់​ព្រះរាជាណាចក្រ​កម្ពុជា​ជា​លើកដំបូង​នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​នេះ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍​ឲ្យ​ដឹងថា “​សម្រាប់​ឆ្នាំ​២០២២​នេះ ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​អាស៊ាន ខ្ញុំ​ចង់ឃើញ​អាស៊ាន​មាន​ចក្ខុវិស័យ និង​ផែនការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ នៃ​ការប្រកួត​បាល់ទាត់​ពិភពលោក នៅ​ឆ្នាំ​២០៣៤ ឬ​២០៣៨ ដែល​ខ្ញុំ​នឹង​ពិនិត្យមើល​លទ្ធភាព ស្នើសុំ​ឲ្យ​បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​គាំទ្រ ជំរុញ​គំនិត​ផ្តួចផ្តើម​នេះ​ឲ្យ​ក្លាយជា​ការពិត​”​។​

គួរ​បញ្ជាក់ថា ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup Trophy បាន​ដង្ហែ​មកដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​នេះ​តាម​ជើងយន្តហោះ​ពិសេស ហើយនឹង​ដង្ហែ​ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដើម្បី​ដាក់តាំង​ឲ្យ​មហាជន​ចូល​ទស្សនា ថតរូប ដូចជា​មានការ​ប្រគំ​តន្ត្រី​ដើម្បី​អបអរសាទរ​ផងដែរ​គិត​ចាប់ពី​ម៉ោង​១​រសៀល​រហូតដល់​ម៉ោង​១០​យប់​៕

Related Articles

Back to top button
Close
Close