សម្តេចតេជោ ៖ ការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ June 14, 2022/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការ ដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធថានឹងត្រូវចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣។
ការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីការភ័ន្តច្រឡំពីពេលវេលា ដែលសម្តេចបានប្រកាសកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់៕