គណបក្សប្រជាជនកម្ពុជាប្តូរថ្ងៃធ្វើសន្និបាតវិសាមញ្ញ ទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២វិញ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ June 8, 2022/
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីជូនដំណឹងអំពីការលើកពេលសន្និបាតវិសាមញ្ញរបស់ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២វិញ ខណៈដែលមុននេះគ្រោងនឹងធ្វើនៅថ្ងៃទី៩-១០ខែកក្កដា ឆ្នាំ២០២២។
សន្និបាតនោះគ្រោងរៀបចំធ្វើនៅវិមាន៧មករា ដែលជាស្នាក់ការកណ្តាលរបស់បក្សតែម្តង ៕