ចាប់ពីថ្ងៃទី៨-១៤ ខែមិថុនា, កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ June 7, 2022/
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ក្រសួងធនធានទឹកបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖