កម្ពុជារកឃើញករណីសង្ស័យជំងឺអុតស្វាលើមនុស្ស៦នាក់ តែលទ្ធផល​ពីមន្ទីរពិសោធន៍ «អវិជ្ជមាន»

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ តាមការផ្សាយពីផេកផ្លូវការនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២​នេះ កម្ពុជាបានរកឃើញករណីសង្ស័យជំងឺអុតស្វាលើមនុស្ស៦នាក់ ហើយបានធ្វើតេស្ដយកទៅមន្ទីរពិសោធន៍ តែ​លទ្ធផល​បង្ហាញថា «អវិជ្ជមាន»។ ​

ប្រភពដដែលបញ្ជាក់ថា «យេីងរកឃេីញករណីសង្ស័យជំងឺអុតស្វាចំនួន​ ៦ករណី​ តែ​ក្រោយ​ធ្វេី​តេស្តមន្ទីរ​ពិសោធន៍​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បញ្ជាក់ថា​ អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់​ មានន័យថា​គ្មានជំងឺនេះក្នុងប្រទេសយេីងទេ​ រហូតពេលនេះ»​ ។ ក្នុងករណីសង្ស័យ ចំនួន៦នាក់ មិនមែនបញ្ជាក់ជំងឺអុតស្វានោះទេ។ ក្នុងនោះ៥នាក់ជាមនុស្សធំ និងម្នាក់ជាកូនក្មេង។

ករណីសង្ស័យជំងឺ ៖ មានកន្ទួលឬពងបែក​ លេីដៃ​ បាតដៃ​ ជេីង​ បាតជេីង​ ឬលេីមុខ​ និងមានរោគសញ្ញា​មួយឬ​ច្រេី​​ន​ដូច​ជា​គ្រុន​ក្តៅលេីស​ ៣៨.៥​ អង្សាសេ​ ឈឺសាច់ដុំ​ ឡេីនកូនកណ្តុរ​ ឈឺក្បាល​ ឈឺខ្នង​ បើមានករណីសង្ស័យ សូម​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ជិត​បំផុត​ ឬទូរស័ព្ទទៅលេខ​ ១១៥​៕

Related Articles

Back to top button
Close
Close