ក្រសួងទេសចរណ៍ឱ្យផ្អាកលក់ដូរគ្រឿងស្រវឹងមួយថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោតឃុំ-សង្កាត់
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ May 24, 2022/
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងទេសចរណ៍បានចេញសារាចរណែនាំស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ក្នុងសារាចរណែនាំបានបញ្ជាក់ថា ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលកម្ពុជាបានកំណត់រៀបចំធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារតែការពិសាគ្រឿងស្រវឹង។
ក្រសួងទេសចរណ៍ណែនាំដូចខាងក្រោម ៖