អូស្ត្រាលី​លើក​តម្កើង​សិទ្ធិ​ស្ត្រី​នៅ​តំបន់​ប៉ាស៊ីហ្វិក

អូស្ត្រាលី បានសន្យាផ្តល់ប្រាក់ ៣២០លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ ដល់ តំបន់ ប៉ាស៊ីហ្វិក ដើម្បីជួយលើកតម្កើងសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រី។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោកស្រី Julia Gillard ធ្វើសេចក្តីប្រកាសបៀបនេះ នៅ វេទិកាប្រជុំកោះប៉ាស៊ីហ្វិក ក្នុងដែនកោះ Cook Islands ។

ថវិការជំនួយ នឹងផ្តល់ចំពោះការបង្ហាត់បង្រៀន និងណែនាំផ្លូវដល់បេក្ខនារី និង សមាជិករដ្ឋសភា។

ជំនួយទាំងនេះ ក៏នឹងផ្តល់ចំពោះការហ្វឹកហាត់ជំនាញពាណិជ្ជកម្មដល់អាជីវករស្រី និងផ្តល់ដល់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។

នាយករដ្ឋ មន្ត្រីអូស្ត្រាលី បានជួបជាមួយមេដឹកនាំប៉ាពួរណូវហ្គឺណេ និង Nauru ពីគ្រោងការរដ្ឋាភិបាលក្នុងដំណើរការបង្កើតមជ្ឈមណ្ឌលសម្រាប់ជនសុំ ស្វែងរក សិទ្ធិជ្រកកោននៅប្រទេសទាំងពីរ៕ (Radio Australia)

Related Articles

Back to top button
Close
Close