សម្ដេចតេជោ នឹងចាកចេញពីកម្ពុជានៅយប់ថ្ងៃទី២១ ខែឧសភា ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចាកចេញពីប្រទេសកម្ពុជា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ខាងមុខ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

តាមរយៈ Facebook ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា តាមគម្រោងសម្ដេចនឹងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសូរិក ប្រទេសស្វីសផងដែរ។ សម្ដេចក៏បានអរគុណដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅបណ្ដាប្រទេសនៅទ្វីបអឺរ៉ូប ដែលបានចេញវីដេអូស្វាគមន៍សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា «ម៉ោង១និង៣០រំលងអាធ្រាត ឆ្លងចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ខានស្អែកនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ដែលបានចេញវីដេអូអបអរសាទរ ដំណើររបស់ខ្ញុំទៅកាន់តំបន់អឺរ៉ុប។

តាមការគ្រោងទុក ខ្ញុំនឹងជួបបងប្អូនខ្មែរយើងនៅសូរិក ប្រទេសស្វីស នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ សូមជំរាបលាបងប្អូនជនរួមជាតិ នៅក្នុងប្រទេសមួយរយៈខ្លី ហើយនឹងជួបបងប្អូនជនរួមជាតិ នៅតំបន់អឺរ៉ុប ក្នុងពេលប្រមាណ៦០ម៉ោងទៀត»៕

 

Related Articles

Back to top button
Close
Close