រលក​កម្ដៅ​ដ៏​ក្ដៅ​បំផុត​មួយ កំពុង​កើត​មាននៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា

ជាមួយនឹង​សីតុណ្ហភាព​កើនឡើង​ដល់​កម្រិត ៤៩.២ អង្សា​សេ

សារព័ត៌មាន​ Cambodia News/

ញូដេលី​ ៖ រលក​កម្ដៅ​ដ៏​ក្ដៅ​បំផុត​មួយ កំពុង​កើត​មាននៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ជាមួយនឹង​សីតុណ្ហភាព​កើនឡើង​ដល់​កម្រិត ៤៩.២ អង្សា​សេ នៅ​ផ្នែក​ខ្លះ​នៃ​រដ្ឋធានី​ដេលី ខណ​នេះ​ជា​រលក​កម្ដៅ​លើក​ទី ៥ ក្នុង​រដ្ឋធានី ចាប់តាំងពី​ខែមីនា មក​។​

មន្ត្រី​នៅតាម​តំបន់​ជាច្រើន​ក្នុងប្រទេស​នេះ ក៏បាន​ស្នើឱ្យ​ប្រជាជនមាន​ការប្រុងប្រយ័ត្ន ដោយសារតែ​សីតុណ្ហភាព​ដែល​ត្រូវ​បានកំណត់​មាន​កម្រិត​ខ្ពស់​ខ្លាំង​។

មន្ត្រី​ដដែលបាន​ព្រមាន​ថា កម្ដៅ​អាច​បង្ក​ជា​ក្តីបារម្ភ​ដល់​សុខភាព​សម្រាប់​ជន​ងាយ​រងគ្រោះ រួមមាន​ទារក ចាស់ជរា និង​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​ផងដែរ​។​

សូមជម្រាបថា នេះ​ជាការ​កើនឡើង​កម្ដៅ​ដ៏​ខ្ពស់បំផុត​មួយ​របស់​ប្រទេស​ឥណ្ឌា ខណ​កន្លងទៅ​សីតុណ្ហភាព​ក្ដៅ​បំផុត​របស់​ឥណ្ឌា ឡើង​ខ្ពស់​ត្រឹម ៤០ អង្សា​សេ​ប៉ុណ្ណោះ​៕

Related Articles

Back to top button
Close
Close