គ.ជ.ប ប្រ​ជុំផ្ស​ព្វផ្សាយ​សាក​ល្បង​ទឹក​ខ្មៅ​លុប​មិន​ជ្រះ​សម្រាប់​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ ខាង​មុខ​នេះ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែសឧភា ឆ្នាំ២០២២នេះ ដើម្បី​ឱ្យ​ភាព​ជឿ​ជាក់​លើ​គុណ​ភាព​ទឹក​ខ្មៅ​លុប​មិន​ជ្រះ​នេះ គ.ជ.បបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជូនភាគីពាក់ព័ន្ធពីការ​សាក​ល្បង​ទឹក​ខ្មៅ​លុប​មិន​ជ្រះ​ ដែល​ត្រូវ​ប្រើ​ប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២»។

មុននឹងបង្ហាញ និងផ្តល់ជូនភាគីពាក់ព័ន្ធសាកល្បងអំពីគុណភាពទឹកខ្មៅលុបមិនជ្រះនេះ លោក ហ៊ែល សារ៉ាត់ មន្ត្រីជាន់ខ្ពស់ គ.ជ.ប​ សូម​ជម្រាប​ជូន​ដល់​ភាគី​ពាក់​ព័ន្ធ​អំពី​ថា​ទឹក​ខ្មៅ​លុប​មិន​ជ្រះ​ដែល​អាច​មើល​​ឃើញ​ច្បាស់ ត្រូវ​បាន​ដាក់​បញ្ញត្តិ​ឱ្យ​ប្រើ​ក្នុង​ការ​បោះ​ឆ្នោត​សម្រាប់​បង្ការ​ការ​បោះ​ឆ្នោត​លើស​ពី​មួយ​ដង ពីព្រោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត គឺបោះបានតែមួយសន្លឹកប៉ុណ្ណោះ។

លោក ហ៊ែល សារ៉ាត់ បាន​បញ្ជាក់ថា កម្រិតជា​តិ​ស្ងួត​លឿន​ក្នុង​បរិយាកាស​មិន​អាច​លាង​សម្អាត​ឱ្យបានស្អាតល្អភ្លាមៗនោះទេ ដែល​អាចធានាបានទាំងគុណភាពប្រើប្រាស់ និង​អាច​ធានា​បាន​ទាំង​សុខភាពរបស់អ្នកប្រើប្រាស់។ ទឹកខ្មៅលុបមិនជ្រះនេះ មានសុពលភាព ៦ខ គិតចាប់ពីថ្ងៃផលិត។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បាន​បន្ត​អោយដឹងថា បន្ទាប់ពីសាកល្បងគុណភាពរួច នៅ​ក្នុង​អំឡុង​ខែកុម្ភៈ ​ឆ្នាំ២០២២ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) បានបញ្ជា​ផលិត​ជា​ផ្លូវ​ការ​នូវ​ទឹក​ខ្មៅលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃ ចំនួនសរុប ៥២,០០០ដប ក្នុង១ដប ចំណុះ ៧០មីលីលីត្រ ពីក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. របស់ប្រទេសឥណ្ឌា ​។

លោក ហ៊ែល សារ៉ាត់ បានបន្ថែមថា ក្នុងចំនួននេះ គ.ជ.ប បែងចែកដូចទី១ ផ្តល់​ជូន​ក្នុង​មួយ​ការិយា​ល័យ​បោះឆ្នោត២ដប ហើយ​បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ៨០០ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់ និងរក្សាទុកនៅ គ.ជ.ប មួយចំនួន។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដែលមានគណបក្សនយោបាយចំនួន១៧ បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត៕

 

Related Articles

Back to top button
Close
Close