លោក ចូ បៃដិន ៖ ភ្លើង​ឆេះ​ព្រៃ​ដែល​កំពុង​បន្ត​នៅ​រដ្ឋ​ New​ Mexico​ ជា​គ្រោះ​មហន្ត​រាយ​ដ៏​ធំ​មួយ​

សារព័ត៌មាន​ Cambodia News/

វ៉ាស៊ីនតោន ៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក  កាលពីថ្ងៃពុធប្រកាសថា ភ្លើងឆេះព្រៃដែលមានរយៈពេលជាច្រើនសប្តាហ៍នៅក្នុងរដ្ឋ New Mexico ភាគនិរតី “ជាគ្រោះមហន្តរាយដ៏ធំមួយ” ខណៈកំពុងត្រៀមកញ្ចប់ថវិការាប់លានដុល្លារក្នុងការផ្តល់ជំនួយដល់បុគ្គលដែលរងផលប៉ះពាល់ និងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះក្នុងតំបន់។

អភិបាលរដ្ឋ New Mexico លោកស្រី មីឆែល លូជែន គ្រីហ្សែម បានស្នើសុំការប្រកាសដាក់រដ្ឋក្នុងគ្រាមានគ្រោះមហន្តរាយដល់ប្រធានាធិបតីអាមេរិកនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ។

មជ្ឈមណ្ឌលជាតិអន្តរការីអគ្គីភ័យបានបញ្ជាក់ថា ភ្លើងឆេះព្រៃចំនួន០៧កំពុងឆាបឆេះនៅតាមបណ្តារដ្ឋជាប់ភ្នំ ពេលនេះភ្លើងបានឆាបឆេះផ្ទៃដីជាង ៦៤,៧៥០ហិកតា និងសំណង់អគាររាប់រយខ្នង៕

ក្នុងចំណោមភ្លើងឆេះព្រៃទាំងអស់ មានភ្លើងឆេះព្រៃដ៏ធំចំនួន០២ ឈ្មោះថា ហ្កាស់ ខេននីយ៉ុន (Calf Canyon) និង ហឺមីតស៍ ភីក (Hermits Peak) បានចាប់ផ្តើមនៅពាក់កណ្តាលខែមេសា ហើយបានបញ្ចូលគ្នាជាងមួយសប្តាហ៍មុននៅភាគខាងជើងនៃរដ្ឋ New Mexico ដែលជាកន្លែងមានខ្យល់បក់ខ្លាំងរយៈពេល២៤ម៉ោងក្នុងរយៈពេល៣០ថ្ងៃចុងក្រោយនេះ៕

 

Related Articles

Back to top button
Close
Close