ឯកឧត្តម​ ឃួ​ង ស្រេង ៖ គណបក្ស​ប្រជា​ជា​ជនកម្ពុជា មិន​រើសអើង និង​មិន​ទុកអោយ ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ការ​អត់បាយ​

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ May 2, 2022/

ភ្នំពេញ ៖ ឯកឧត្តម​ ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជា​ជា​ជនកម្ពុជា​, និង​ជា​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជា​ជា​ជនកម្ពុជា រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា គណបក្ស​ប្រជា​ជា​ជនកម្ពុជា មិន​រើសអើង ជួយ​ការពារ​អាយុជីវិត និង​មិន​ទុកអោយ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ការ​អត់បាយ​នោះទេ។​

ឯកឧត្តម​ ឃួ​ង ស្រេង បាន​បញ្ជាក់បែបនេះ​នៅ​ក្នុងឱកាស​​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក សមាជិកា គណបក្ស​ប្រជា​ជា​ជនកម្ពុជា ចំនួន ៧៨ រូប នៅ​មន្ទីរ​គណៈកម្មាធិការ គណបក្ស​ប្រជា​ជា​ជនកម្ពុជា រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២២​។

លោក ឃួ​ង ស្រេង បានបញ្ជាក់​​ថា បងប្អូន​ទាំង ៧៨ រូបគឺជា​អតីត​បេក្ខជន​ឈរ ឈ្មោះ​បោះឆ្នោត ឃុំ សង្កាត់ របស់​គណបក្ស​ភ្លើង​ទៀន នៅតាម​បណ្តា​សង្កាត់​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ តែ​ពេលនេះ ពួកគាត់​បាន​យល់ច្បាស់ ពី​គោលនយោបាយ​ដ៏​ល្អ របស់​គណបក្ស​ប្រជា​ជា​ជនកម្ពុជា ទើប​ពួកគាត់​ស្ម័គ្រចិត្ត មក​រួមរស់​ជីវភាព​ជាមួយ គណបក្ស​ប្រជា​ជា​ជនកម្ពុជា​វិញ​។​

​ឯកឧត្តម​ ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា គណបក្ស​ប្រជា​ជា​ជនកម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ជា​ប្រធាន ​បាន​លះបង់​គ្រប់ បែបយ៉ាង ដើម្បី​ស្វែងរក​សន្តិភាព ជូន​ប្រជាពលរដ្ឋ​កម្ពុជា ការពារ​អាយុជីវិត ​ជាក់ស្តែងក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ សម្តេច​​តេ​ជោ ហ៊ុន សែន បាន​ស្វះ​ស្វែងរក​គ្រប់​មធ្យោបាយ ដើម្បី​យក​វ៉ាក់សាំង មក ចាក់​ជូន​ប្រជាពលរដ្ឋ អោយបាន​គ្រប់គ្នា ដោយ​គិត​មកដល់ពេលនេះ ប្រជាពលរដ្ឋ ចាក់​ដូ​ស​ទី​៣ បាន​ចំនួន​ជាង ១០០% ហើយ ហើយ​បាននិងកំពុង​ដំណើរកា​រ​ចាក់​ដូ​ស​ទី​៤ ជូន​ប្រជាពលរដ្ឋ បន្ថែមទៀត​៕ ដោយ ៖ សហការី

 

Related Articles

Back to top button
Close
Close