សម្តេចតេជោ ហ៊ុន សែន សម្រេច​លុប​ចោល​ការ​ពាក់​ម៉ាស់​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី២៦ ​ខែមេសា​នេះ តទៅ

សារព័ត៌មាន Cambodia news/

ថ្ងៃចេញផ្សាយៈ April 26, 2022

ភ្នំពេញ ៖ យោងតាមសារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែមេសានេះ សម្តេចបានប្រកាសលុបចចោលការពាក់ម៉ាស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦ ខែមេសានេះ តទៅ។

ការប្រកាសលុបចចោលការពាក់ម៉ាស់នៅទូទាំងប្រទេសនេះធ្វើឡើងបន្ទាប់ពីការដឹកនាំប្រជុំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមមន្ត្រីពាក់ព័ន្ធនានា។

សម្តេចបញ្ជាក់ថា ៖ «បន្ទាប់ពីទទួលសារសម្លេងនេះ ក្រៅពីកន្លែងបិទជិត បងប្អូនសម្រេចបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ នៅកន្លែងចំហរកន្លែងកម្សាន្តនានា បងប្អូនអាចសម្រេចចិត្តដោយខ្លួនឯង។

ចំពោះទីតាំងមួយចំនួនទៀត រាជរដ្ឋាភិបាលលើកទឹកចិត្តឲ្យមានការពាក់ម៉ាស់ តែមិនកាតព្វកិច្ចឲ្យពាក់នោះទេ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែលើទឹកចិត្តឲ្យពាក់ម៉ាស់ នៅកន្លែងមានមនុស្សកកកុញ និងកន្លែងសង្ស័យមានជំងឺកូវីដ។

សម្តេចបន្តថា នេះជម្រើសដែលល្អបំផុត បន្ទាប់ពីបងប្អូនបានចាក់វ៉ាក់សាំងពេលលេញ រួមមកហើយនៅទីកន្លែងដែលរៀបចំតាមស្តង់ដាដែលរៀបចំដោយក្រសួង ដូចភោជណីយដ្ឋាន ឬកន្លែងមួយចំនួនដែលបិទជិតត្រូវបន្តអនុវត្តតាមនោះ និងតាមទីកន្លែងនីមួយៗ។

សម្តេចក៏បានសម្តែងក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងរំដោះចេញពីការចំណាយផ្ទាល់ខ្លួន ដោយយកការចាក់វ៉ាក់សាំងមកជំនួសដោយការពាក់ម៉ាស់ ។ ប៉ុន្តែដោយធានាភាពរឹងមាំ និងនិរន្ត៍ភាពមិនមានជំងឺឆ្លងបន្តទៀត សូមអំពាវនាវដល់ប្រជាពលរដ្ឋទទួលយកវ៉ាក់សាំងដូសទី៣ គឺដើម្បីការការពារអាយុជីវិតក៏ដូចជា ក្រុមគ្រួសារ និងខ្លួនយើងម្នាក់ៗ៕

Related Articles

Back to top button
Close
Close