សម្តេចតេជោ អញ្ជើញបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​អញ្ជើញជាអធិបតីបើកវេទិការសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងវេទិកានេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា គន្លឹះមួយ ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងការធ្វើធុរកិច្ចរវាងតំបន់អាស៊ី និងអឺរ៉ុប។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) នឹងត្រូវធ្វើឡើងក្រោមមូលបទ «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០»។

វេទិកាត្រូវបានរៀបំធ្វើឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា (CCC) មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូពាក់ព័ន្ធ៕

Related Articles

Back to top button
Close
Close