ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា, ភ្លៀង​បន្ត​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ​លាយ​ឡំផ្គរ​រន្ទះ

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជានឹង​បន្តទទួលរងនូវឥទ្ធិពល ជ្រលងសម្ពាធទាប មកពីសមុទ្រចិនខាងត្បូង ដែល​បង្កឲ្យ​មាន​ភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ។

ចេញសេចក្តីជូនដំណឹងបាន​ឲ្យ​ដឹង​ទៀត​ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
មាន​ភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ។ ក្នុងនោះក៏មានបណ្តាផ្នែកខ្លះនៃរាជធានី-ខេត្ត នៅភាគខាងក្រោម និងខេត្តដែលមានព្រំប្រទល់ជាប់វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន។

ចំពោះ​បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានអាចនឹងមានភ្លៀងធ្លាក់តិចតួច  ហើយ​តំបន់មាត់សមុទ្រអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕

រូបភាព ៖ ឯកសារ

Related Articles

Back to top button
Close
Close